អត្រាអ្នកលេងច្រើនពេក Facebook បញ្ចេញមុខងារថ្មីតាមដានចំនួនម៉ោងអ្នកប្រើប្រាស់


ស្របពេលយុគសម័យថ្មីការអភិវឌ្ឍន៍នៅបច្ចេកវិទ្យាក៏មានថ្មីៗជាហូរហែរ ដូច្នេះហើយក៏ធ្វើឲ្យមនុស្សកាន់តែមានភាពងាយស្រួល កាន់ខ្ចិល នឹង ចំណាយពេលអត់ប្រយោជន៍ច្រើន លើបច្ចេកវិទ្យាមួយចំនួន ជំនួសការងារមានប្រយោជន៍ ។

យោងតាមព័ត៌មានរបស់ phonearena.com បានប្រាប់ថា ថ្មីៗនេះក្រុមហ៊ុន Facebook បានបញ្ចេញនៅមុខងារថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តតាមដាន Facebook ច្រើនជារៀងរាល់ថ្ងៃនៅលើស្មាតហ្វូន នឹង កុំព្យូទ័រ ព្រោះ ដើម្បីតាមដានសកម្មភាពរបស់ខ្លួនមួយសប្ដាហ៍ម្ដង ។

តាមប្រភពដដែល ការលេង​ Facebook របស់ប្រជាជនទូរទាំងពិភពលោក ឥឡូវមានកំណើនដល់ ២.១៩ ពាន់លាននាក់សម្រាប់ឆ្នាំ ២០១៨ នេះ បើធៀបទៅឆ្នាំ ២០១២ មានចំនួនត្រឹមតែ ១ ពាន់លាន ដែលនេះជាទួរលេខមួយដែលយើងគ្រប់គ្នាត្រូវយល់ដឹងថា តើអ្នកលេង Facebook មានចំនួនច្រើនប៉ុណ្នា ។

តាមការបញ្ជាក់របស់ Tech Crunch បាននិយាយថា ពេលនេះ Facebook បានធ្វើការជាមួយចំនួនអ្នកលេងហើយដោយ ខ្លួននឹងបញ្ចេញកម្មវិធី Your Time On Facebook ដើម្បីត្រួតពិនិត្យ ចំនួនម៉ោង ក្នុងមួយសប្ដាហ៍ ហើយគិតជារៀងរាល់ថ្ងៃ តើអ្នកប្រើពេលប៉ុន្មានសម្រាប់លេងវា ហើយគណនាជាម៉ោងផងដែរ ។

ជាមួយគ្នា មុខងារថ្មីមួយនេះ វានឹងជួយអ្នកបានច្រើនទៅលើការសន្សំពេលវេលាបានច្រើនជាងមុន ព្រោះ Facebook ចេញកម្មវិធីនេះ ដើម្បីអោយអ្នកដឹងពី ការចំណាយពេលឥតប្រយោជន៍របស់ខ្លួនទៅលើបណ្ដាញសង្គមច្រើនពេក ដោយភ្លេចពីការងារដែលមានប្រយោជន៍ផ្សេងទៀត ។

គួរបញ្ជាក់ដែរ ខណៈពេលនេះវាកំពុងតេស្ដសាក់ល្បងនៅស្មាតហ្វូន Android នឹង iOS ហើយ តែវាក៏មិនទាន់ប្រាកដថា នឹងដំណើការបានស្រួលនៅពេលណានោះដែរ ។

សូមបន្ថែមផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសរបស់យើងផ្ទាល់មានអត្រាអ្នកលេង Facebook កើនឡើងជារៀងរាល់ថ្ងៃ រហូតដល់អ្នកលេងមួយចំនួន អាចមាន Facebook ផ្ទាល់ខ្លួនរហូតដល់ទៅ ២ ឬ ៣ ក៏មាន នេះក៏ដោយសារកំណើននៃស្មាតហ្វូនចូលមកក្នុងស្រុកយើងច្រើន ជាមួយនឹង របស់ថ្មីទើបមានទៀតនោះរឹតតែធ្វើឲ្យយើង កាន់តែចំណាយពេលចោលច្រើនថែមទៀត ៕