អភិបាលខេត្តព្រះ វិហារ រួមជាមួយថ្នាក់ដឹកនាំជា ច្រើនរូបទៀតបានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយបង ប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់អ្នកតំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជា មណ្ឌលខេត្ត ព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨ នេះនៅសាលាបឋម សិក្សាភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះ វិហារ រួមជាមួយថ្នាក់ដឹកនាំជា ច្រើនរូបទៀតបានអញ្ជើញចុះមកជួបសំណេះសំណាលជាមួយបង ប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់អ្នកតំណាងរាស្ត្រគណ បក្សប្រជាជនកម្ពុជា មណ្ឌលខេត្ត ព្រះវិហារ ។

នៅក្នុងឱកាសនោះដែរឯកឧត្តមបានលើកឡើងថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនពិសេសសម្តេចតេជោតែងតែគិតគូពីសុខ ទុក្ខរបស់បងប្អូនគ្រប់ពេលវេលា ។ ជាមួយនោះផងដែរឯកឧត្តមក៏ បានសុំការអាធ្យាស្រ័យពីបងប្អូនប្រជា ពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលជម្ងឺនៅពេលនេះ សុំអោយបងប្អូនប្រជាពល រដ្ឋមានការអត់ធ្មត់ក្នុងការពិនិត្យព្យាបាល ព្រោះដោយសារបងប្អូនយើងមកច្រើនដូច្នេះយើងត្រូវចាំទៅតាមលេខរៀង ទោះជាយ៉ាង ណាក៏ដោយក្រុមគ្រូពេទ្យយើង និងធ្វើការពិនិត្យអោយបានគ្រប់ៗគ្នាជូនបងប្អូន ។

បន្ទាប់មកឯកឧត្តម អ៊ុន ចាន់ដា អភិ បាលខេត្តព្រះវិហារ បានអញ្ជើញទៅពិនិត្យមើលការប្រមូលផលដំណាំល្ពៅរបស់បងប្អូនប្រជាកសិករ នៅភូមិក្បាលខ្លា និងភូមិសំឡាញ ក្នុងឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
បងប្អូនប្រជាពលរដ្ឋមានការសប្បាយ រីករាយដោយសារទិន្នផលបានច្រើន និងតម្លៃសមរម្យ គឺមួយគីឡូ ៦០០ រៀល។