អភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជួបសំណេះសំណាលជាមន្ត្រីរាជការនៅក្នុងសាលាខេត្តកំពង់ចាម


នៅរសៀលថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៨​ ឯកឧត្តម​ គួច​ ចំរើន​ គណៈអភិបាលខេត្តកំពង់ចាម​ បានសំណេះសំណាលជាមន្ត្រីរាជការនៅក្នុងសាលាខេត្តកំពង់ចាមទាំងអស់ដើម្បីបង្ហាញពីការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ និងត្រូវពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការរបស់សាលាខេត្ត។

ឯកឧត្តម​ គួច​ ចំរើន​ បានស្នើដល់មន្ត្រីទាំងអស់ក្នុងសាលាខេត្តត្រូវតែសាមគ្គីភាពបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ​ ដែលមន្ត្រីមានតួនាទីបម្រើប្រជាពលរដ្ឋ​និងបន្តខិតខំកែលំអឥរិយាបទក្នុងការបម្រើសាធារណៈជូនប្រជាជន​ ហើយជាមួយនឹងមន្ត្រីត្រូវបង្កើតវប្បធម៍​ ទំនាក់ទំនងរវាងមន្ត្រីចេះទទួលខុសត្រូវជាមួយគ្នា។ សំណូមពររបស់មន្ត្រីរាជគ្រប់រូបត្រូវបង្ហាញនូវសមិទ្ធិផលរបស់រាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់​ ដូច្នោះខ្លួនយើងរូបកុំភ្លេចត្រៀមពិនិត្យឈ្មោះបោះឆ្នោតនៅថ្ងៃខាងមុខនេះត្រូវបំពេញកាតព្វកិច្ចត្រូវតែចូលរួមទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្តដាទាំងអស់គ្នា​ ដើម្បីជ្រើសរើសតំណាងរាស្ត្រប្រកបដោយភាពវ៉ៃឆ្លាត​ និងបានផ្តល់សុខសន្តិភាព​ សុវត្ថិភាព​ ការអភិវឌ្ឍន៍​ និងការរីកចម្រើនជូនពលរដ្ឋកម្ពុជាទាំងមូល៕