សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ច ២ថ្ងៃ នៅប្រទេសទីម័រខាងកើត


Timor 22 08 16 2

     សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតក្នុងប្រទេសទីម័រខាងកើត ក្រោយការអញ្ជើញចាកចេញវេលាព្រឹកថ្ងៃទី១៩ ខែសីហា នេះ ។

     ដំណើរបំពេញទស្សនកិច្ច គឺដើម្បីចូលរួមអបអរខួបលើកទី៤១ នៃការបង្កើតកងកំលាំងរំដោះជាតិទីម័រខាងកើត ដែលប្រព្រឹត្តិទៅរវាងពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការអញ្ចើញរបស់ លោក បណ្ឌិត រូម៉ារៀ ដេអារ៉ូចូ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ។

     ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ ផងដែរ សម្តេចតេជោ ហ៊ុន សែន ជួបចរចារទ្វេរភាគី ជាមួយលោកនាយករដ្ឋមន្ត្រីទីម័រខាងកើត បណ្ឌិត រូម៉ា រៀ ដេ អារ៉ូចូ… និងបន្ទាប់មកនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ អញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំង២ ក្នុងនោះៈ

     ទី១- កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេក ទេសនិងសេដ្ឋកិច្ច

     ទី២- កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការ សំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង លិខិតឆ្លងដែនផ្លូវការ

     ទី៣- អនុស្សារណៈនៃការយោគយល់គ្នាពាក់ពន្ធ័នឹង កិច្ចសហប្រតិបត្តិការលើវិស័យ ការងារ

     សម្តេចតេជោ ហ៊ុន សែន ក៍នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា នៅប្រទេសទីម័រខាងកើត នេះផងដែរ ។

Timor 22 08 16 3

Timor 22 08 16 4