ឯកឧត្តម គឹម សន្តិភាព៖ គណបក្សសង្រ្គោះជាតិ ពិតជានៅមានភាពក្មេងខ្ចីលើទិដ្ឋភាពច្បាប់


អ្នកនាំពាក្យក្រសួង យុត្តិធម៍ ឯកឧត្តម គឹម សន្តិភាព បានមានប្រសាសន៍ថា ក្នុងនាមគណបក្សមួយគួរសិក្សាទិដ្ឋភាពច្បាប់អោយបានស៊ីជម្រៅជាងនេះ មុននឹងថ្លែងនូវអ្វីមួយ!
យោងតាមព្រះរាជក្រមស្តីពីការបង្កើតក្រសួងយុត្តិធម៌ និងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងយុត្តិធម៌ ពុំមានចំណុចណាមួយកំណត់អំពីតួនាទីនិងភារកិច្ចរបស់ក្រសួងក្នុងការគ្រប់គ្រងលើបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មនោះឡើយ! តែក្រសួងយុត្តិធម៌មានការគ្រប់គ្រងបញ្ជីថ្កោលទោសដែលកំណត់ត្រាអំពីជនដែលមានទោស!