ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ (ស្ពានអាកាសផ្សារដីហុយ)
ទីនេះពីមុនជាជាយក្រុងដែលគ្មានការអភិវឌ្ឍន៍អ្វីទេ មានតែមនុស្សធ្វើដំណើរដោយថ្មើរជើង ជិះកង់ និងមានឡានពីរបីធ្វើដំណើរឆ្លងកាត់។ ភាគច្រើនបងប្អូនប្រជាពលរដ្ឋបានស្គាល់ច្បាស់ថាទីនេះជាកន្លែងចាក់លេខរថយន្ត និងមានផ្សារលក់ដូរដែលមានដីហុយសំពោង ហៅថា “ផ្សារដីហុយ” ដែលធ្លាប់ជាផ្សាចោរ គឺក្រោយពីពួកគេលួចបានអ្វីហើយគឺយកមកលក់ដូរនៅទីនេះ។
ប៉ុន្តែនៅពេលនេះតំបន់ផ្សារដីហុយគឺជាដំបន់កំពុងរីកចម្រើនដែលមានស្ពានអាកាសថ្មីស្រឡាងមួយនេះត្រូវបានសាងសង់រួចស្រេចហើយ។ តំបន់ផ្សារដីហុយពេលនេះកំពុងអភិវឌ្ឍន៍ហើយពលរដ្ឋរស់កាន់តែសុខស្រួល និងមានជីវភាពរស់នៅកាន់តែធូរធារ។
អរគុណមិត្តចិនដែលមានសម្ព័ន្ឋភាព និងសហប្រតបតិ្តការល្អជាមួយកម្ពុជា និងបានចាត់ទុកកម្ពុជាជាមិត្តដែកថែប និងជាដៃគូយុទ្ឋសាស្រ្តដ៏សំខាន់របស់មិត្តចិន តាំងពីជំនាន់សម្តេចតារហូតមកដល់សព្វថ្ងៃ។
ខ្ញុំសូមអរគុណសារជាថ្មីដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានជួយកម្ពុជារួមទាំងជំនួយហរញ្ញប្បទានដែលបានយកមកកសាងស្ពានអាកាសមិត្តភាពកម្ពុជាសែនសុខផ្សារដីហុយថ្ងៃនេះ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាស្ពានថ្នល់ និងសូមបើកបរគោរពច្បាប់ចរាចរណ៍ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា៕