ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ នៅកម្ពុជា


រាជធានីភ្នំពេញ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់ត្រីភាគី ស្ដីពីការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំនៅកម្ពុជា រវាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Tianwen Technoly (Beijing) និងក្រុមហ៊ុន Huawei (Cambodia) ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ តាមរយៈការធ្វើទំនើបកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផ្ដល់ឱកាសស្មើគ្នាដល់សិស្សានុសិស្ស និងសាធារណៈជនទូទៅឱ្យទទួលបានសេវាអប់រំ ប្រកបដោយគុណភាព និងធនធានអប់រំសម្បូរបែប បម្រើការបង្រៀន និងរៀន ព្រមទាំងការរស់នៅប្រសើរជាងមុន។

ពិធីចុះអនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Yang Mu អគ្គនាយកក្រុមហ៊ុន Tianwen Technology (Beijing) និងលោក Li Xiongwei អគ្គនាយកក្រុមហ៊ុន Huawei (Cambodia) នាព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកាយ និងកីឡា៕