ឧកញ៉ា កែវ ម៉ាលី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣០គ្រួសារ


នាព្រឹកថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោកជំទាវ ឧកញ៉ា កែវ ម៉ាលី ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចល័តពិសេសចុះជួយខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣០គ្រួសារ ។

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ាប្រធាន ក៏បាននាំមកជាមួយនូវអំណោយថវិកានិងគ្រឿងឧបភោគ បរិភោគ ផ្ទាល់របស់លោកជំទាវ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រីទាំង៣០គ្រួសារ សរុបចំនួន៣,៩០០,០០០រៀល ។
ជាមួយគ្នានេះដែរ លោកជំទាវឧកញ៉ាប្រធាន ក៏បានឧបត្ថម្ភថវិកាជូនដល់ក្រុមប្រឹក្សាសង្កាត់ចំនួន០៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន២០,០០០រៀល និងប៉ូលិស មេភូមិ ប្រជាការពារ ព្រមទាំង យុវជន ស.ស.យ.ក សរុបចំនួន២៥នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន១០,០០០រៀល ថវិកាសរុបរួមចំនួន៤,២៣០,០០ ០រៀល ផងដែរ។