ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅល្ងាចថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ នឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន។

កម្មវិធីនេះបានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ក៏ដូចជាអ្នកវិនិយោគធំរបស់កម្ពុជា និងចិនជាច្រើនរូបទៀត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន៖

*ជាកិច្ចចាប់ផ្តើមសុន្ទរកថា ក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនង កម្ពុជា-ចិន សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលជានិច្ចកាលតែងតែ ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្ររបស់ចិននេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាង ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ឆ្នាំ១៩៥៥ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី និងការបំពេញទស្សនកិច្ច ទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ១៩៥៦។

*សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះ បានកសាងឡើងរួមគ្នា ដោយព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង នាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗ ដែលធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។

*សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦០ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារ ឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និង ប្រជាជន ឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។

*សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាព ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងចូលរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេស ក្នុងតំបន់និងក្នុងពិភពលោកទៀតផង។ ជាក់ស្តែង ក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះឈ្នះ» រវាងប្រទេសក្នុង រង្វង់តំបន់ខ្សែ ក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត ដែលកម្ពុជាសូមគាំទ្រគំនិត ផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

*សម្តេចតេជោ បានបង្ហាញការជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន នឹងរួមចំណែកកសាងសហគមន៍ ដែលមានជោគវាសនាល្អប្រសើររួមគ្នាសម្រាប់មនុស្សជាតិទាំងមូល ដូចដែលលោកប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានលើកឡើងកាលពីថ្មីៗនេះ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២ របស់លោក លី កឺឈាង នាយករដ្ឋមន្ត្រីចិន នៅរាជធានីភ្នំពេញនាថ្ងៃទី១០-១១ ខែមករា កន្លងទៅ គឺជាការបើកឆាកនៃការ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។

*សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់ពីដើមឆ្នាំ២០១៨ កម្ពុជាបានរៀបចំការសម្តែងសិល្បៈចម្រុះ កម្ពុជា-ចិន ស្របពេលជាមួយពិធីបុណ្យចូលឆ្នាំចិន ការរៀបចំពិព័រណ៍ រូបថត វេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ ២០១៨ និងវេទិកាកំពូល ទេសចរណ៍កម្ពុជា-ចិនលើកទី ១ និងបន្តមានសកម្មភាពផ្សេងៗ ទៀត រហូតដល់ចុងឆ្នាំ ដូចជាការផ្លាស់ប្តូរទស្សនកិច្ច គ្រប់កម្រិត រួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និង យុវជន ការរៀបចំសិក្ខាសាលាស្តីពីការជំរុញវិស័យទេសចរណ៍ ញណិជ្ជកម្ម និងវិនិយោគជាដើម។

*សម្តេចតេជោ បានថ្លែងថា ប្រទេសចិនជាដៃគូញណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំញណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ មានចំនួន ៥,៥៧៧លានដុល្លារឤមេរិក កើនឡើងជាង២១,៧% បើធៀបនឹងឆ្នាំ២០១៦។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១,៦៤៤លានដុល្លារឤមេរិក។ លើសពីនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញទំហំញណិជ្ជកម្មឲ្យកើនឡើងដល់៦,០០០លានដុល្លារឤមេរិក នៅឆ្នាំ២០២០។

*សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ចំញេះវិស័យទេសចរណ៍មានក្រុមហ៊ុនឤកាសចរណ៍ចំនួន១៥ កំពុងធ្វើប្រតិបត្តិការ ហោះហើរទៀងទាត់រវាង កម្ពុជា និង ចិន។ នៅឆ្នាំ ២០១៧ ទេសចរចិនមានប្រមាណ ១,២លាននាក់។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិសរុប ១,៧លាននាក់ ដែលក្នុងនោះទេសចរចិនមានចំនួនជាង ៥០ម៉ឺននាក់។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិនក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងការចាត់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការការញរសន្តិសុខ និងស្ថិរភាពសង្គម។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាសូមអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ និងផ្លែផ្កា ដែលទទួលបាននាពេលកន្លងមក។

*សម្តេចតេជោ បានថ្លែងថា កម្ពុជាប្តេជ្ញាបន្តលើកកម្ពស់វិសាលភាព នៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឲ្យឈានដល់ កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ។