ក្រុមការងារនាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះវាស់នីវ៉ូស្តាទិចអណ្តូងទឹកក្រោមដី នៅតាមបណ្តាស្រុកនានា


ថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៨ក្រុមការងារនាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ដើម្បីចុះវាស់នីវ៉ូស្តាទិចអណ្តូងទឹកក្រោមដី នៅតាមបណ្តាស្រុកនានា ក្នុងខេត្តស្វាយរៀង ក្នុងនោះមាន ៖ ស្រុករមាសហែក ចំនួន ០២ អណ្តូង, ស្រុករំដួល ចំនួន ០១ អណ្តូង, ស្រុកស្វាយទាប ចំនួន ០១ អណ្តូង, ស្រុកចន្រ្ទា ចំនួន ០១ អណ្តូង, ស្រុកកំពង់រោទិ៍ ចំនួន ០២ អណ្តូង និងស្រុកស្វាយជ្រំ ចំនួន ០៥ អណ្តូង ។