នៅថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ឃុន សំបូរ សមាជិកគណៈកម្មាធិការកណ្តាលគណកប្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំតាគ្រាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាឃុំតាគ្រាម ស្រុកបណន់ ខេត្តបាត់ដំបង ចំនួន ៦៨៨នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតាគ្រាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំតាគ្រាម លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបាណន់ លោកប្រធានគណៈកម្មាធិការគណបក្សឃុំ លោកប្រធានយុវជនគណបក្សឃុំ លោកប្រធានសាខាបក្សភូមិ ក្រុមការងារចុះជួយបក្សទាំង១១ភូមិ ចំណុះអោយឃុំតាគ្រាម ព្រមទាំងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងឃុំតាគ្រាមបានអញ្ជើញចូលរួម ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង។