ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខស្រ្តីដែលទើបសម្រាលកូន និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងឃុំកំពង់ស្វាយ


នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខស្រ្តីដែលទើបសម្រាលកូន និងដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៦០០គ្រួសារ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានមី០៧កញ្ចប់ និងនាំយកថវិកាជូនដល់អ្នកជំងឺចំនួន០៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០,០០០រៀល និងនាំយកថវិកាជូនដល់ស្រ្តីឆ្លងទន្លេរចំនួន០១នាក់ ទទួលបានថវិកា១០០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ៥,២៧០,០០០រៀល៕