ឯកឧត្តម មាស សុភា និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំយាង និងបានបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១០៥ នាក់


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ចូលរួមអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំយាង ស្រុកជាំក្សាន្ត ក្រោមអធិបតីភាពឯកឧត្តម មាស សុភា សមាជិកអចិន្រ្តៃយ៍គណះកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។ ជាមួយគ្នានោះដែរក៏បានសម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំយាង និងបានបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១០៥ នាក់ផងដែរ។

បន្ទាប់មកបានបន្តទៅសាកសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅវត្តស្រអែម ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។