ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះពិនិត្យការចាក់បេតុងផ្លូវមួយខ្សែរចូលទៅក្នុងមណ្ឌលសុខភាពជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ


នៅថ្ងៃពុធ៧រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ឯឧត្តម ឡេងប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយក្រុមការងារនិងអាជ្ញាធរសង្កាត់ជ្រោយចង្វារអញ្ជើញចុះទៅពិនិត្យការ ចាក់បេតុងផ្លូវមួយខ្សែរចូលទៅក្នុងមណ្ឌលសុខភាពជ្រោយចង្វារ ប្រវែង៥,៥០x៩៥ម៉ែត្រ (គិតចាប់ពីខ្លោងទ្វា ដល់អាគារមណ្ឌលសុខភាព) ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ។ ចំពោះថវិការដែលកសាងផ្លូវនេះទទួលបានការឧបត្ថម្ភរបស់ពី :
– ឯឧត្តម ឡេងប៊ុនតេង ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ
– ឯឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់
និង សមាជិក សមាជិកាក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ
-លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ
-លោក សរ សម្បត្តិប្រធានភូម១ ។