សម្តេចតេជោសែនទស្សនកិច្ចខេត្តព្រះវិហារ


HS School 26 08 16 2

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចខេត្តព្រះវិហារនៅថ្ងៃទី២៥ ខែសីហានេះ ក្រោយការបញ្ចប់ទស្សនកិច្ច នៅខេត្តកំពង់ចាម។

     សម្តេចបានធ្វើដំណើរចេញពីខេត្តកំពង់ចាម តាមរថយន្តតាំងពីម៉ោង៥ ទាបភ្លឺ និងនៅតាម ផ្លូវបានចុះពិនិត្យមើលតំបន់អភិវឌ្ឍន៍បឹងទន្លេម្រេច របស់ លោកឧកញ៉ា ទ្រី ភាព និងបានចុះជួបសំណេះ សំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មួយចំនួនក្នុងខេត្តព្រះវិហារ ។

     ដំណើរទស្សនកិច្ចនៅខេត្តព្រះវិហារ នៅថ្ងៃនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច ចុះពិនិត្យជីវភាពប្រជាជន តាមមធ្យោបាយរថយន្ត ដើម្បីចង់ដឹងថា តើប្រជាពលរដ្ឋបាននិងកំពុងប្រឈមអ្វីខ្លះ ដើម្បីការរកដំណោះស្រាយជួយប្រជាពលរដ្ឋទាំងនោះ ។ ក្នុងដំណើរសាកសួរសុខទុក្ខសិស្សានុសិស្សនៅតាម ផ្លូវមកកាន់ខេត្តព្រះវិហារ សម្ដេចបានសន្យាសាងសង់សាលារៀនមួយចំនួន យោងទៅតាមការខ្វះខាតជាក់ស្ដែង ។

     ដោយឡែកនៅក្នុងខេត្តព្រះវិហារនេះវិញ សេចក្តីរាយការណ៍បានអោយដឹងថា សម្តេចបានសម្រេចកាត់ ដីជាង ៨០ហិកតា នៃព្រលានយន្តហោះខេត្តព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋ ១២៧គ្រួសារ កំពុងរស់នៅ។ ដីជាង ៨០ហិចតា ដែលជាអតីតព្រលានយន្តហោះនោះ ស្ថិតនៅក្នុងភូមិ ហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ ដោយឡែក ដីព្រលានយន្តហោះដែលនៅសេសសល់ជាង ៧១ហិកតាទៀត សម្តេចតេជោ បានសម្រេចជូន សាលាខេត្តព្រះវិហារ ទុកសម្រាប់ធ្វើការអភិវឌ្ឍ ដូចជាយកទៅធ្វើជាមន្ទីរនានា ឬអាចបង្កើតជាសកលវិទ្យាល័យ។ សម្ដេចតេជោសែន នៅបានមានប្រសាសន៍បញ្ជាក់ ហាមមិនឲ្យគេយកដីប្រគល់ទាំងនោះ ទៅធ្វើជាកម្មសិទ្ធិឯកជននោះឡើយ ។

HS School 26 08 16 3  HS School 26 08 16 4

HS School 26 08 16 5  HS School 26 08 16 6