គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនាឆ្នាំ២០១៨និង លេីកទិសដៅអនុវត្តបន្ត


កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពបានជំរុញដល់អាជ្ញាធរដែនដីសហការជាមួយសមត្ថកិច្ចត្រូវថែរក្សាសុខសន្តិភាព ស្ថេរភាពអោយបានល្អជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។ ជាពិសេសត្រូវរក្សាអោយបានសន្តិសុខជូនគណបក្សនយោបាយក្នុងពេលឃោសនាបោះ ពេលបោះឆ្នោត និង ពេលរាប់សន្លឹកឆ្នោតអោយបានល្អ ដើម្បីអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ប្រព្រឹត្តទៅដោយរលូនមានតម្លាភាព និង អាចទទួលយកបានគ្រប់គណ
បក្សនយោបាយ។

ឯកឧត្តម បានជំរុញបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគណៈបញ្ជាការឯកភាព ខែមិថុនាឆ្នាំ២០១៨និងលេីកទិសដៅអនុវត្តបន្តនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមលោកជណទាវ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកនិងមេបញ្ជាការកំលាំងប្រដាប់អាវុធទាំងបីប្រភេទក្រុងស្រុកសរុបចំនួន៧១រូប។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានជំរុញបន្តទៀតថាៈគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់
ថ្នាក់ត្រូវសហការជាមួយសមត្ថកិច្ចផ្សព្វផ្សាយតាមគ្រប់ រូបភាពអោយប្រជាពលរដ្ឋយល់ចូលរួមគោរព
ច្បាប់ចរាចរណ៍ទាំងអស់។ បន្តអនុវត្តយុទ្ធាការប្រ
យុទ្ឋប្រឆាំងការជួញដូរនិងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់។ រៀបចំសណ្តាប់អនាម័យនៅគ្រប់ទីកន្លែងជាពិសេសមិនត្រូវអោយមានការកកស្ទះសំរាមនៅតាមដងផ្លូវ ទីប្រជុំជន ទីផ្សារ និង ចំណតរថយន្តតាមដងផ្លូវជាតិលេខ៥ឡេីយ ។
បន្តបង្រ្កាបបទល្មេីសផ្សេងៗដែលខុសច្បាប់សំខាន់បទល្មេីសនេសាទនិងបទល្មេីសព្រៃឈេីប៉ុន្តែសុំអោយអនុវត្តជាក្រុម។ ត្រូវត្រៀមលក្ចណៈអោយបានជាប់ជាប្រចាំដេីម្បីជួយដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដាច់ខាតត្រូវការពាររាជរដ្ឋា
ភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងប្រឆាំងចំពោះរាល់ការប៉ុនប៉ងទាំងឡាយណាដែលមានបំណង ចង់បំផ្លាញការបោះឆ្នោត ធ្វើបដិវត្តពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំទៅដល់ការបំផ្លាញនូវសុខសន្តិភាពរបស់ប្រទេសជាតិនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ៕