នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានភូមិទាំង៦ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ភូមិព្រែកដូង ភូមិព្រែកដូង២ និងក្រុមយុវជន សរុបចំនួន ៧១នាក់ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱ្យកាសនោះ ឯកឧត្តម បាននាំយកថវិកាមកចែកជូនដល់ក្រុមប្រឹក្សាឃុំ និងក្រុមយុវជនចំនួន៧១នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០.០០០រៀល ដែលចំណាយថវិកាសរុប ១.៤២០.០០០រៀល។