អបអរសាទរពិធីសម្ពោធដាក់ អោយប្រើប្រាស់ជាផ្លូវការផ្លូវក្រាលក្រួសក្រហម ០១ខ្សែក្នុងស្រុកឆែប ខេត្តព្រះវិហារ


នៅព្រឹកថ្ងៃសុក្រ ៩រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស
២៥៦២ ត្រូវនិងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម មាស សុភា
ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ រួមនិងដំ
ណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្ត
ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង
ឯកឧត្តម អស់លោកដែលអនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិជាច្រើនរូប បានអញ្ជើញចូលរួមអបអរសាទរពិធីសម្ពោធដាក់
អោយប្រើប្រាស់ជាផ្លូវការផ្លូវក្រាលក្រួសក្រហម ០១ខ្សែប្រវែង
៤.១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិប្រើក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងឱកាសនោះប្រជាពលរដ្ឋចូលរួមចំនួន
៥០០នាក់ ឯកឧត្តមប្រធានបានឧបត្ថម្ភម្នាក់សារុង ០១ ។