សម្តេចតេជោសែន ទស្សនកិច្ចកងពលធំអន្តរាគមន៍លេខ៣


HS 29 08 16 2 copy

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីខេត្តព្រះវិហារ ក្នុងការបន្តដំណើរទស្សនកិច្ចខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែសីហានេះ ។

នៅថ្ងៃទី២៦ ខែសីហានេះ សម្តេចតេជោបានអញ្ជើញចុះសាកសួរទុក្ខ កងកម្លាំងប្រដាប់អាវុធនៅទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ នៅក្នុងខេត្តព្រះវិហារ ផងដែរ ។ ក្រោយសេចក្តីរាយការណ៍នានា ពីស្ថានការណ៍ដោយមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក រួចមក សម្តេចបានមានប្រសាសន៍ថា អ្វីដែលកម្ពុជាចង់បាននៅទីនេះ មិនមែនជាបញ្ហាសង្រ្គាមទេ ហើយកម្ពុជាក៏មិនចង់បានសង្រ្គាមដែរ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកអំពីអតីតកាល ដែលកម្ពុជាបានប្រើប្រាស់កម្លាំង បណ្តេញអតីតសត្រូវឈ្លានពានក្នុងតំបន់ព្រះវិហារ និងតាមទល់ដែនរបស់កម្ពុជា និងសកម្មភាពការទូតរបស់រាជរដ្ឋាភិបាល ទាំងផ្លូវការទូត ទំលាយទ្វារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងទិសខាងផ្លូវច្បាប់ ដែលទំលាយទ្វារ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបកស្រាយសាលក្រមនៅឆ្នាំ ១៩៦២ ។ សម្តេចតេជោ បានកោតសរសើរ ចំពោះនាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពេលកន្លងមក ។

ក្នុងដំណើរឆ្ពោះទៅកាន់កងពលធំអន្តរាគមន៍លេខ៣ នៅស្រុកជាំក្សាន្ត ព្រឹកថ្ងៃទី២៦ ខែសីហានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចូលពិនិត្យមើលស្ថានភាព សាលាបឋមសិក្សា មរតកតេជោ សែន នៅស្រុកជាំក្សាន្ត ដែលសិ្ថតនៅមិនឆ្ងាយពីទីតាំងទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ នោះឡើយ ។ ដោយពិនិត្យឃើញពីលក្ខណៈភូមិសាស្រ្តសិក្សានៅតំបន់នោះ ដោយសិស្ស ត្រូវទៅរៀនអនុវិទ្យាល័យ នៅឆ្ងាយពីនេះរហូតដល់ ២០គីឡូម៉ែត្រ នោះ សម្តេច បានសម្រេចបង្កើតអនុវិទ្យាល័យ នៅជាមួយសាលាបឋមសិក្សាតែម្តង ។

  • សម្តេចបានសន្យាផ្តល់ការសាងសង់អគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់, ជួសជុល អគារសិក្សាចាស់ ១ខ្នង ៦បន្ទប់, ធ្វើរបងជុំវិញសាលា និងចាក់ផ្លូវបេតុងចូលសាលា និងចាក់ដីបំពេញទីធ្លាឲ្យបានស្អាតផងដែរ
  • សម្តេចបានសន្យាវិទ្យាល័យជាំក្សាន្ត នូវអគារសិក្សា ១ខ្នង ៣ជាន់ ស្មើនឹង ១៨បន្ទប់ និងធ្វើទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់
  • សាលាបឋមសិក្សាស្រឯម ឃុំស្រឯម សម្តេចបានសន្យាជូនអគារសិក្សា ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ ធ្វើទីចាត់ការ១ ស្មើនឹង ៣បន្ទប់ និងចាក់ផ្លូវបេតុងចូលសាលាផងដែរ
  • សម្តេចតេជោបានអញ្ជើញជួបប្រជាពលរដ្ឋ ព្រះសង្ឃ និងចូលវត្តប្រាសាទសន្តិភាព ហៅវត្តទំនប់ដាច់ ដែលសិត្ថនៅទួលពង្រ ឃុំ ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ សម្តេចបានសន្យាជួយកសាងបង្ហើយព្រះវិហារ ១ខ្នង ដែលបច្ចុប្បន្នទើបកសាងបានប្រហែលជា ១០ភាគរយ
  • ក្នុងដំណើរទស្សនកិច្ចសាលាបឋមសិក្សា ហ៊ុន សែន ជ័យនិវត្តន៍ សម្តេចបានជួយអគារសិក្សា ១ខ្នង ៣ជាន់ ស្មើនឹង ១៨បន្ទប់ សាងសង់ទីចាត់ការ ១ខ្នង ស្មើនឹង ៣បន្ទប់ ជួសជុលអគារចាស់ៗ ចាក់ផ្លូវបេតុងចូលសាលា ធ្វើក្លោងទ្វារថ្មី និងបង្កើតអនុវិទ្យាល័យផងដែរ
  • នៅវត្តសាមគ្គី សុខសានប្រាសាទមានជ័យ ហៅវត្តស្រែល្អនោះ វិញសម្តេចបានជួយកសាងសាលាបឋមសិក្សាពុទ្ធិកៈ ១ខ្នង ៣បន្ទប់ និងផ្តល់ថវិកាកសាងព្រះវិហារ
  • នៅឯសាលាបឋមសិក្សាបាក់អន្លូងវិញ សម្តេចផ្តល់ជូនអគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ ធ្វើទីចាត់ការ ១ខ្នង ស្មើ ១៣បន្ទប់ និងចាក់ផ្លូវបេតុងចូលសាលា
  • នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទនោះវិញ សម្តេចបានសន្យាជួយអគារ ១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់… បន្ទប់ស្នាក់នៅរបស់សិស្ស ១ខ្នង ២ជាន់ និង ២០បន្ទប់ និងធ្វើផ្លូវបេតុងចូលសាលា
  • នៅអនុវិទ្យាល័យ ហ៊ុនសែន ត្រពាំងប្រាសាទ សម្តេចបានផ្តល់អគារ ១ខ្នង ២ជាន់ ១២បន្ទប់ ធ្វើទីចាត់ការ ១ខ្នង ៣បន្ទប់
  • នៅសាលាបឋមសិក្សាគ្រួសារយ៉េត សម្តេចបានផ្តល់ជូនអគារសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់ រៀបចំធ្វើផ្លូវបេតុងចូលសាលា និងធ្វើតារាងបាល់ទះ បាល់បោះ ធ្វើក្លោងទ្វារថ្មី និងរបងព័ទ្ធជុំវិញ
  • ចំណែកសាលាបឋមសិក្សា និងអនុវិទ្យាល័យអូរស្វាយ សម្តេចបានជូនអគារសិក្សា ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ និងទីចាត់ការ ១ខ្នង ៣បន្ទប់ ធ្វើតារាងបាល់ទះ បាល់បោះ ធ្វើក្លោងទ្វារ និងរបងព័ទ្ធជុំវិញ និងចាក់បេតុងផ្លូវចូលសាលា
  • នៅសាលាបឋមសិក្សាថ្នល់បំបែក សម្តេចផ្តល់ជូនអគារសិក្សា ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់ ចាក់ផ្លូវបេតុងចូលសាលា ធ្វើក្លោងទ្វារ និងរបងព័ទ្ធជុំវិញអណ្តូងទឹក
  • នៅសាលាបឋមសិក្សាពពេល សម្តេចផ្តល់ជូនអគារសិក្សា ១ខ្នង ស្មើនឹង ៦បន្ទប់ ទីចាត់ការ ១ខ្នង ៣បន្ទប់ អណ្តូងទឹក ធ្វើផ្លូវចាក់បេតុង និងរបងព័ទ្ធជុំវិញ
  • នៅសាលាបឋមសិក្សាទួលថ្មី សម្តេចបានជូនអគារ ១ខ្នង ២ជាន់ ១២បន្ទប់… ទីចាត់ការ ១ខ្នង ៣បន្ទប់ ស្រះទឹក ធ្វើរបងព័ទ្ធជុំវិញសាលា និងផ្លូវចាក់បេតុងចូលសាលាផងដែរ

សម្តេចតេជោ ហ៊ុន សែន បានបន្ត ទស្សនកិច្ចចុះសាកសួរសុខទុក្ខមន្ត្រីរាជការ កងទ័ព ប្រជាពលរដ្ឋ សិស្សានុសិស្ស នៅខេត្តឧត្តរមានជ័យទៀត ផងដែរក្នុងដំណើរទស្សនកិច្ចខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែសីហានេះ ។

HS 29 08 16 3 copy  HS 29 08 16 4 copy

HS 29 08 16 5 copy  HS 29 08 16 6 copy