នាព្រឹក ថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ បានប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថង សមាជិកអចិន្ត្រៃយ៍ គណៈគម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងលោកជំទាវ រួមទាំងវត្តមានឯកឧត្តម អនុប្រធានក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម ប្រធាន អនុប្រធានគណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក សមាជិក សមាជិកាគណបក្សគ្រប់មូលដ្ឋាន ហើយយុទ្ធនាការឃោសនានេះមានរយៈពេល២១ ថ្ងៃ គឺពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាឱកាសក្រុមការងារទាំងអស់របស់គណបក្សយើងបានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងរបស់គណបក្សឱ្យបានទូលំទូលាយ និងស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោត និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណើ្តមប្រៀបឈ្នះឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ។