បេក្ខជនតំណាងរាស្រ្តមណ្ឌលស្វាយរៀងចុះឃោសនារកសម្លេងឆ្នោត
ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ / ឃុំគោកព្រីង
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគោកព្រីង លោកជំទាវ ដួង វណ្ណា បេក្ខជនពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជា មណ្ឌលស្វាយរៀង រួមដំណើរដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារ បានចុះឃោសនា និងសំណេះសំណាលជាមួយសមាជិកគណបក្សក្នុងឃុំគោកព្រីងចំនួន៤០៧នាក់។
លោកជំទាវ បានសំណូមពរសមាជិកបក្សទាំងអស់ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ។