នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ ដឹកនាំដោយ លោក ឆេង សុទ្ធ អនុប្រធាននាយកដ្ឋាន សហការជាមួយកងវិស្វកម្មក្រសួងការពារជាតិ បានចុះត្រួតពិនិត្យបច្ចេកទេស និងវាយតម្លៃបញ្ចប់សុពលភាព ចំនួន ០២ គម្រោង ដូចខាងក្រោម៖
-គម្រោងទី១៖ ស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង ៣ ៧០០ ម លូ ២០កន្លែង និងស្ពានបេតុង ប្រវែង ១៨ម នៅឃំុដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ
-គម្រោងទី២៖ ស្ថាបនាផ្លូវក្រាលក្រួសក្រហមប្រវែង ១០ ០០០ ម និងលូមូល ០៨ កន្លែងស្ថិតនៅឃំុដំរីផុង ស្រុកឆ្លូង។
ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ សហការជាមួយកងវិស្វកម្មក្រសួងការពារជាតិ បានចុះត្រួតពិនិត្យបច្ចេកទេស និងវាយតម្លៃបញ្ចប់សុពលភាព ចំនួន ០២ គម្រោង
