ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញនាំយកថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យជូនដល់មណ្ឌលសុខភាពជ្រោយចង្វារ


នៅថ្ងៃពុធ១៤រោចខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៨ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយមន្រ្តីសង្កាត់ បានអញ្ជើញនាំយកថ្នាំពេទ្យ និងគ្រឿងបរិក្ខាពេទ្យរួមមាន ៖
– សេរ៉ូមប្រៃសុទ្ធ
– សេរ៉ូមផ្អែមសុទ្ធ
– សេរ៉ូមប្រៃផ្អែម
– ទ្រូស
– ទឹកលាងរបួស
ជូនដល់មណ្ឌលសុខភាពសម្រាប់បម្រើជូនប្រជាពលរដ្ឋ ។