មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ០២ គ្រឿង


មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០២ គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹក ជូនបងប្អូនប្រជាកសិករនៅក្នុងក្រុងស្រុក ចំនួន ០២ ក្នុងនោះ ៖
១. ក្រុងច្បារមន សង្កាត់រកាធំ មានផ្ទៃដីចំនួន ៦០ ហិកតា
២. ស្រុកសំរោងទង ឃុំក្រាំងក្រូច មានផ្ទៃដីចំនួន ៣០ ហិកតា ។