មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍នាំទឹកទៅកាន់តំបន់ខ្វះខាតទឹកស្រោចស្រពលើផ្ទៃដីប្រមាណ ៣៥០ ហិកតា នៅក្នុងឃុំធាយ


ការខ្វះខាតទឹកស្រោចស្រពលើផ្ទៃដីប្រមាណ ៣៥០ ហិកតា នៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានដោះស្រាយ បន្ទាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍នាំទឹកទៅកាន់តំបន់នោះ ។ ការអន្តរាគមន៍នេះ គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង ដោយធ្វើការបូមយកទឹកពីអាងទឹកស្នេហ៍ បញ្ជូនតាមប្រឡាយមេពោធិ៍លោក ។ ពេលនេះ ទឹកបានទៅដល់ទីតាំងដែលជួបការខ្វះខាតជាបណ្តើរៗហើយ ប្រជាកសិករកំពុងបូមបន្តពីប្រឡាយមេទម្លាក់ចូលស្រែៗរៀងខ្លួន ។