មន្ទីរធនធានទឹក​ និងឧតុនិយមខេត្តបន្ទាយមានជ័យ រៀបចំដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម


ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០២ គ្រឿង ត្រូវបានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តបន្ទាយមានជ័យ រៀបចំដំឡើងនៅចំណុចអូរម្កាក់ នារសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៨ នេះ ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវខ្វះទឹករបស់ប្រជាកសិករប្រមាណ ៥៦០ ហិកតា នៅក្នុងឃុំម្កាក់ និងឃុំបុស្សស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។