លោក រ៉ូហ្វី អូស្មាន បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ បានចុះឃោសនារកសំលេងឆ្នោត


នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក រ៉ូហ្វី អូស្មាន បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ បានចុះឃោសនារកសំលេងឆ្នោត នៅភូមិកូនត្នោត ឃុំរំលេច និងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីរីករាយ ហើយប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។