ឯកឧត្តម នុត ពុធដារ៉ា បានធ្វើពិធីអបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងខួប១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក


នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ បានរួមជាមួយ ក្រុមប្រឹក្សា មន្ត្រីរាជការខណ្ឌ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង១៣ កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ និងយុវជន ស.ស.យ.ក បានធ្វើពិធីអបអរសាទរ ខួប១០ឆ្នាំ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧កក្កដា ២០០៨ -៧កក្កដា ២០១៨) និងខួប១ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានបញ្ចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក (៨កក្កដា ២០១៧-៨កក្កដា ២០១៨)។