ក្រុមការងាររបស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្តចុះតាមខ្នងផ្ទះសមាជិកបក្ស ក្នុងស្រុកល្វាឯម


ស្រុកល្វាឯម-ឃុំកោះកែវ ៖ នាព្រឹកថ្ងៃទី15 ខែកក្កដា ឆ្នាំ2018 នេះ ក្រុមការងាររបស់ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈពង្រឹងស្រុកល្វាឯម និងជាប្រធាន គណះពង្រឹងឃុំកោះកែវ ទាំង 5 មណ្ឌលសកម្មភាព បានបន្តចុះតាមខ្នងផ្ទះសមាជិកបក្សបន្តទៀតដើម្បី ÷

1-ពន្យល់ និងណែនាំសមាជិកបក្សពីរបៀបគូសសន្លឹកឆ្នោត លេខរៀងទី20 របស់គណបក្ស

2-លើកឡើងពីវិធានការជាក់ស្តែងអាទិភាព គោលនយោបាយរបស់គណបក្ស ជូនប្រជាពលរដ្ឋ

3-ត្រួតពិនិត្យឯកសារសម្រាប់បោះឆ្នោត និងជំរុញអោយពួកគាត់ ណែនាំក្រុមគ្រួសារ សាច់ញាតិ បងប្អូន កូនចៅរបស់គាត់អោយទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជន អោយបានគ្រប់ៗគ្នា ។

4-បិទឯកសារគោលនយោបាយរបស់គណបក្ស តាមខ្នងផ្ទះសមាជិកបក្ស និងបន្ថែមទង់គណបក្សតាមផ្លូវ សាធារណះមួយចំនួនទៀត ។