ព្រឹកថ្ងៃទី ១៦ កក្កដា ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បេក្ខជនតំណាងរាស្រ្តគណ:បក្សប្រជាកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតដោយបានជំរាបជូនពីគោលនយោបាយដឹកនាំដ៍ល្អរបស់គណ:បក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងបានរំលឹកបងប្អូនត្រៀមជាស្រេចឯកសារផ្សេងៗដូចជាប័ណ្ណបោះឆ្នោត ឈ្មោះ លេខរៀង ការិយាល័យ និងបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីការរក្សាសន្តិភាពអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើនទៅទៀត ពិធីសំណេះសំណាលស្ថិតនៅភូមិក្រសាំងពុលឃុំស្វាយស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង