ឯកឧត្តម ទេព យុទ្ធី អញ្ជើញចុះពិនិត្យមើលគ្រឿងចក្រឆូសឆាយចាក់ដីជួសជុលផ្លូវលំមួយកន្លែងដែលបានខូចដោយសារភ្លៀងជន់លិចកាលពីពេលថ្មីៗនេះ


នាព្រឹកថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យមើលគ្រឿងចក្រឆូសឆាយចាក់ដីជួសជុលផ្លូវលំមួយកន្លែងដែលបានខូចដោយសារភ្លៀងជន់លិចកាលពីពេលថ្មីៗនេះ នៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។