នគរបាលជាតិប្រជុំកែចរឹតនគរបាលចរាចរណ៍ខ្លះ


Net Saveun 09 08 16 2 copy

     កិច្ចប្រជុំមួយដើម្បីពិនិត្យបញ្ញាសុវត្ថិភាពចរាចរណ៍ និងការកែអត្តចរិកនគរបាលចរាចរណ៍ខ្លះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន

     កិច្ចប្រជុំនៅអគ្គស្នងការដ្ឋាននគរបាលជាតិនេះ គឺពិនិត្យការបូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំខែសីហា ឆ្នាំ២០១៦ របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរា ចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ ផ្តោតសំខាន់ទៅលើចំណុច៣ លើបញ្ហាចរាចរណ៍ គឺការបន្តការអប់រំ… ការដាស់តឿន… ការរំលឹកអប់រំចំពោះអ្នក ធ្វើចរាចរណ៍ណា ដែលមានកំហុសតិចតួច ដូចជាករណីបត់ឆ្វេង បត់ស្តាំជាដើម និងមិនត្រូវរំខានពេលវេលាយូរ ដែលនាំឲ្យមានការថ្នាំងថ្នាក់ និងការផាកពិន័យជាដើម ។

     នាយឧត្តមសេនីយ៍បានដាស់តឿនមន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ គឺត្រូវប្តូរឥរិយាបទរបស់ខ្លួន ដោយមិន ត្រូវទះគូថឡាន រឺក៏ទះក្បាល ឬឡានរបស់គេទៀតនោះទេ ប៉ុន្តែត្រួវដោះស្រាយតាមវិន័យ និងត្រូវប្តូរឥរិយាបទ ពីខឹងឆេវឆាវ ឲ្យមកស្លូតបូត ទន់ភ្លន់ តែម៉ឺងម៉ាត់នឹងការងារ ។ ការដាស់តឿនកែចរិកនគរបាលចរាចរណ៍ខ្លះនេះ គឺនៅក្រោយការបង្ហោះវីដេអូ ក្នុងបណ្តាញសង្គមបង្ហាញនគរបាលខ្លះ ដែលប្រព្រឹត្តអំពើមិនគប្បីទាំងឡាយនោះ បង្កអោយមានការខឹងសម្បារពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ។

     នាយឧត្តមសេនីយ៍ បានដាក់បញ្ជាការអនុវត្តម៉ឺងម៉ាត់ ចំពោះការឃាត់ខ្លួនបញ្ជូនទៅតុលាការ ចំពោះអ្នកធ្វើចរាចរណ៍ណា ដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដូចជាប្រឆាំងតបជាមួយសមត្ថកិច្ច… ការហៅមិនឈប់… ការផ្គើនតដៃ ឬក៏វ៉ៃ ឬក៏បំពានទៅសមត្ថកិច្ច ឬរថយន្ត ខុសធ្ងន់ដែល មិនអាចអត់ឱនឲ្យបាន ដូចជាពាក់ស្លាកលេខក្លែងក្លាយ… ឬអ្នកបើកបរគ្មានប័ណ្ណបើកបរ ដែលករណីនេះ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ។ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងពីបញ្ហាប្រឈម នៅតែមានចំពោះការកើតគ្រោះថ្នាក់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់… ការមិនគោរពសិទ្ធិ… ការបត់… ការជែង ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការដឹកលើសចំណុះ ការមិនពាក់មួកសុវត្ថិភាពជាដើម ហើយមុខសញ្ញាដែលទទួលរងគ្រោះ ភាគច្រើន គឺអ្នកជិះម៉ូតូ… អ្នកជិះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកកម្មករជាដើម ។

Net Saveun 09 08 16 3 copy  Net Saveun 09 08 16 4 copy

Net Saveun 09 08 16 5 copy  Net Saveun 09 08 16 6 copy