ថ្នាក់ដឹកនាំខេត្តកោះកុង ប្រគេនទៀនព្រះវស្សា និងទេយ្យទាន នៅវត្តទេពនិមិត្ត ហៅវត្តថ្មី


ឯកឧត្តម ប៊ុន លើត ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្រមណ្ឌលកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាននាំយកនូវទៀនចំណាំវស្សា ទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។អញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ រួមមានលោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុងខេមរភូមិន្ទ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត យុវជន សសយក មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនទៀតផងដែរ។ បន្ទាប់បញ្ចប់កិច្ចសាសនារួចមក ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការ ប្រជាពលរដ្ឋបានរាបបាត្រ ដើម្បីយកទទួលបាននូវអនុសង្ឃ និងអនុមោទនារៀងៗខ្លួន នាថ្ងៃពុធ ៦ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។