ឯកឧត្តម នូ សាខន និងឯកឧត្តម ខឹម ច័ន្ទគីរី បានចុះពិនិត្យនិងពង្រឹងសកម្មភាពការងារ នៅតាមមណ្ឌលសកម្មភាពបក្ស ក្នុងឃុំឈើទាល ឃុំកំពង់ស្វាយ


ខេត្តកណ្តាល ៖ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត អមដំណើរដោយ ឯកឧត្តម ខឹម ច័ន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត, លោក ឆុក ជ អនុប្រធានគណៈចាត់តាំងខេត្ត បានចុះពិនិត្យនិងពង្រឹងសកម្មភាពការងារ នៅតាមមណ្ឌលសកម្មភាពបក្ស ក្នុងឃុំឈើទាល ឃុំកំពង់ស្វាយ (ស្រុកកៀនស្វាយ )និងចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សឃុំ-ភូមិ(នៅស្នាក់ការគណបក្សឃុំស្វាយប្រទាល)ស្រុកស្អាង ។

បន្ទាប់មក ឯកឧត្តម និងក្រុមការងារ បានបន្តចុះពិនិត្យ និងពង្រឹងមណ្ឌលសកម្មភាពបក្សក្នុងឃុំត្រើយស្លា ឃុំតាលន់ ឃុំខ្ពប (ស្រុកស្អាង) និងឃុំពោធិបាន ឃុំជ្រោយតាកែវ ឃុំសំពៅពូន និងឃុំព្រែកស្តី (ស្រុកកោះធំ )។

ក្នុងសកម្មភាពខាងលើនេះ ឯកឧត្តម ប្រធានគណ:ប្រចាំការ បានឧបត្ថម្ហថវិកាដល់មណ្ឌលសកម្មភាពបក្សសរុប ១លានរៀល ។