អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខ និងចម្រើនព្រះបរិត្ត ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង


នៅរសៀលថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខ និងចម្រើនព្រះបរិត្ត ជូនមន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ជនជាតិទូទាំងខេត្តស្ទឹងត្រែង នៅវត្តពោធិញាន (ហៅវត្តព្រះអង្គធំ) ខេត្តស្ទឹងត្រែង។