ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែ កក្តដា ឆ្នាំ២០១៨ លោក ម៉ននី បណ្ឌិត អភិបាលក្រុង ព្រៃវែង ព្រមទាំងលោកប្រធានក្រុមប្រឹក្សាក្រុង លោកចៅសង្កាត់កំពង់លាវ និងក្រុមការងារ ចុះត្រួតពិនិត្យទីតាំងចាក់ដី សាងសង់អគារ រដ្ឋបាលសង្កាត់កំពង់លាវថ្មីដែលមានព្រំប្រទល់ ខាងត្បូងជាប់និងកងរាជអាវុធហត្ថ(អ.ហ) ខាងលិចជាប់និងមន្ទីររុក្ខប្រមាញ់និងនេសាទ ខាងជើងជាប់និងបុស្តិ៍រដ្ឋបាល និង ខាងកើតជាប់និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ដែលស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។