ឯកឧត្តមប៉ាន ប៊ុនធឿន និងឯកឧត្តម ឆាយ ថន អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណៈបក្សប្រជាជនកម្ពុជា ចំនួន៦០០នាក់


ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមប៉ាន ប៊ុនធឿនប្រធានក្រុមការងារបានអញ្ជើញជាកិត្តិយស ចូលរួមអមដំណើរឯកឧត្តម ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ ដោយមានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុកសំរោងទង បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណៈបក្សប្រជាជនកម្ពុជា ចំនួន៦០០នាក់ មកពីឃុំខ្ទុំក្រាំងចំនួន៥០០នាក់និងមកពីភូមិចំនួនពីរ (ភូមិ សន្តិភាព ភូមិអូរគគី)ឃុំតាំងក្រូចចំនួន១០០នាក់។ឃុំនេះគឺឃុំរបស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។