ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការប្រែប្រួសអាកាសធាតុ


ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅក្នុងឱកាសចុះទៅពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត ស្ថិតនៅស្រុកវើនសៃ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការប្រែប្រួលអាកាសធាតុ និងកំរិតកម្ពស់ទឹកទន្លេ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងត្រៀមវិធានការការពារ ។
ក្នុងរយៈពេលកន្លងមកនេះ បានកត់សម្គាល់ឃើញថា មានភ្លៀងធ្លាក់ជាប់ជាប្រចាំ បានធ្វើឲ្យកម្ពស់ទឹកហក់ឡើងគួរឲ្យព្រួយបារម្ភរហូតដល់កម្ពស់ ជាង៦ម៉ែត្រខណៈកម្រិតប្រកាសអាសន្នគឺ ៨ម៉ែត្រ ។
ក្នុងស្ថានភាពនេះត្រូវត្រៀមវិធានការសរុប និងមធ្យោបាយសរុប ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីកើតមាននូវគ្រោះអាសន្នណាមួយឲ្យបានទាន់វេលា ។ ទន្ទឹមគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលស្ថិតនៅតាមដងទន្លេសេសាន្ត មានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តឲ្យបាននូវអនាម័យក្នុងការរស់នៅជៀសវាងបង្ករជម្ងឺរាតត្បាតផ្សេងៗកើតឡើង ។