នៅសល់៩ថ្ងៃទៀតប៉ុណ្ណោះ!
នៅថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨
លោក ម៉ននី បណ្ឌិត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រៃវែង បានអញ្ជើញជួបសមាជិកបក្ស ប្រជាពលរដ្ឋ និងក្រុមការងារគណបក្ស គណបក្សសង្កាត់ជើងទឹក និងអញ្ជើញចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងភូមិ ស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង នៃខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក និងក្រុមការងារគណបក្សសង្កាត់ ក៏បានជំរាបជូនក្រុមគ្រួសារបក្ស និងប្រជាពលរដ្ឋក្នុងសង្កាត់ អំពីសមិទ្ធផលធំៗដែលគណបក្សបានដឹកនាំ និងជំរុញអនុវត្តការកសាង ការពារមាតុភូមិកម្ពុជាកន្លងមក និងអំពីខ្លឹមសារសំខាន់ៗនៃគោរនយោបាយរបស់គណបក្ស សំរាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣….។
លោកម៉ននី បណ្ឌិត បានបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមមុខព្រួញក្នុងសង្កាត់ លោកបានរំលឹកដល់ប្រជាពលរដ្ឋ ថ្ងៃនេះថា៖ សូមបងប្អូនយើងទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោត និងស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ត្រៀមរៀបចំរាល់ឯកសារសំរាប់យកទៅបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោត(នាថ្ងៃទី២៩ កក្កដា ២០១៨) ខាងមុខនេះ ឲ្យបានច្រើនកុះករ ដើម្បីបំពេញតួនាទី និងកាត្វកិច្ចជាពលរដ្ឋម្នាក់ ដើម្បីសម្រេចនូវជោគវាសនា របស់ខ្លួនយើង របស់ក្រុមគ្រួសារយើង និងរបស់ប្រទេសជាតិយើងទាំងមូលផងដែរ។