មន្រ្តីកាំកុងត្រួលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យទំនិញ និងចំណីអាហារ និងពិនិត្យតម្លៃប្រេងនៅតាមស្ថានីយ៍នានាក្នុងក្រុងសែនមនោរម្យ


មណ្ឌលគិរី៖ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេតប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងថែមទាំងចុះត្រួតពិនិត្យតម្លៃប្រេងឥន្ទនៈនៅតាមស្ថានីយ៍នានា នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។