រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងបន្តជំរុញអនុវត្តដោយឥតងាករេនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ តាមរយៈការរៀបចំដាក់ឱ្យអនុវត្តនូវបណ្ដាកម្មវិធីអាទិភាព ដូចជា ១.កម្មវិធីឧបត្ថម្ភស្រ្ដីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំនៃគ្រួសារក្រីក្រ ២.ចាប់អនុវត្តរបបហានិភ័យការងារសម្រាប់មន្រ្ដីសាធារណៈពីឆ្នាំ២០១៩ និង ៣.ចាប់អនុវត្តរបបសោធនសម្រាប់កម្មករ-នយោជិត ចាប់ពីឆ្នាំ២០១៩ តទៅ។ នេះគឺជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានប្រសិទ្ធភាពនិងចីរភាព ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្ថិតក្រៅប្រព័ន្ធគាំពារសង្គមឡើយ។