ឯកឧត្តម គីម រិទ្ធី អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ


នៅព្រឹកថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៨នេះ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានសិក្ខាកាមចូលរួមមកពីស្រុកកៀនស្វាយ ខ្សាច់កណ្តាល កោះធំ ស្រុកស្អាង ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ។
គួរបញ្ជាក់ដែរថា ប្រព័ន្ធទិន្នន័យថ្មីនេះ នឹងជួយពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យកាន់តែប្រសើរឡើង ដោយសមាជិកក្រុមប្រឹក្សា និងគណៈអភិបាល អាចធ្វើការតាមដាន និងវាយតម្លៃបានល្អប្រសើរចំពោះការអនុវត្តមុខងារ តួនាទីនានារបស់ខ្លួនតាមរយៈប្រព័ន្ធអ៊ីនធឺណិត ទូរស័ព្ទដៃ ហើយអាចធ្វើការសម្រេចចិត្តដោយបើកចំហ ដោយផ្អែកលើទិន្នន័យព័ត៌មានជាភស្តុតាងជាក់ស្ដែង ជាពិសេសនៅពេលប្រជុំក្រុមប្រឹក្សា ឬគណៈអភិបាល និងការប្រជុំផ្នែកជំនាញពាក់ព័ន្ធនានា៕