សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី


នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ក្រោយពីបានជួបពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបន្ទាប់ពីបានពិនិត្យអាគារសិក្សារួចហើយ សម្តេចតេជោ ហ៊ុន សែន រួមនឹងសប្បុរសជនបានសំរេចផ្តល់ជូនអាគារសិក្សាថ្មី១ខ្នង ២ជាន់ ស្មើនឹង១២បន្ទប់ និង សាងសង់អាគារស្នាក់នៅរបស់គ្រូ១ខ្នងកំពស់២ជាន់ ១០ បន្ទប់ និងជួសជុសតារាងបាល់ទាត់សម្រាប់ក្មួយៗផងដែរ៕

a1

a2

a3

a4