ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់សាលាកំរើក​ ក្រុងសៀមរាប


នៅព្រឹកថ្ងៃច័ន្ទ ១១ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានរៀបចំពិធី សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់សាលាកំរើក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត នូ ផល្លា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារខេត្តចុះជួយសង្កាត់សាលាកំរើក លោក លោកស្រី ប្រធាន-អនុប្រធាន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់សាលាកំរើក​ ក្រុងសៀមរាប ។

ក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្តម​ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបបានផ្តាំផ្ញើដល់បងប្អូនទាំងអស់អោយទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃអាទិត្យ​ ទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ ហើយសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០​ នៅក្នុងសន្លឹកឆ្នោត។

ជាមួយនឹងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបងប្អូននឹងបន្តទទួលនូវសុខសន្តិភាព​ និងការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត៕