ឯកឧត្តម យុទ្ធ ភូផង បានដឹកនាំគណៈប្រតិភូ ដោយសហការជាមួយអាជ្ញាធរខេត្ត ស្រុកស្រែអំបិល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះពិនិត្យនិងវាយតម្លៃលើការលិចលង់ផលស្រូវ


នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម យុទ្ធ ភូផង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ ដោយសហការជាមួយអាជ្ញាធរខេត្ត ស្រុកស្រែអំបិល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចុះពិនិត្យនិងវាយតម្លៃលើការលិចលង់ផលស្រូវ និងដំណាំរួមផ្សំ ព្រមទាំងលើកវិធានការទប់ស្កាត់ បង្ការការខូចខាតដោយគ្រោះទឹកជំនន់ភ្លៀងរដូវវស្សា។