ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចនវត្ថុ ចំនួន២០៥០ក្បាលដី បានចែកជូនប្រជាជននៅភូមិត្រពាំសេះ ភូមិវាល និងភូមិទក្សិណត្បូង សង្កាត់គោកចក


ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅសង្កាត់គោកចក ក្រុងសៀមរាប បានរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនជូនប្រជាជននៅភូមិត្រពាំសេះ ភូមិវាល និងភូមិទក្សិណត្បូង សង្កាត់គោកចក ចំនួន ២០៥០ក្បាលដី ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ឃុំ សង្កាត់។

លទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងបីភូមិ ដូចខាងក្រោម៖
​១. ភូមិត្រពាំងសេះ ៖ មានសរុបចំនួន ១៣៣១ ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន ១១០១ ប័ណ្ណ។
​២. ភូមិទក្សិណខាងត្បូង ៖ មានសរុបចំនួន ១០៤៧ ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន ៩០៦ ប័ណ្ណ។
៣. ភូមិវាល ៖ មានសរុបចំនួន ៧៥ ក្បាលដី ដែលក្នុងនោះត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ និងចែកជូននាពេលនេះមានចំនួន ៤៣ ប័ណ្ណ។
ចំពោះក្បាលដីនៅសល់ពុំទាន់អាចចេញប័ណ្ណបានទាំងបីភូមិសរុបចំនួន ៤០៣ ក្នុងនោះរួមមាន៖
គ្មានទិន្នន័យចំនួន ១៥៤ ក្បាលដី ទំនាស់ព្រំចំនួន ០២ ក្បាលដី ជាប់តំបន់ ២ អាជ្ញាធរអប្សរាសរុបចំនួន ៨០ ក្បាលដី ជាប់ពាក់ព័ន្ធបុរាណដ្ឋានចំនួន ១៥៨ ក្បាលដី កាត់ផ្លូវអស់ចំនួន ២ ក្បាលដី​ និងជាប់បណ្តឹងទប់ ស្កាត់ចំនួន ០៣ ក្បាលដី។

ចំពោះក្បាលដីគ្មានទិន្នន័យ មន្ទីរនឹងសហការណ៍ ទំនាក់ទំនងជាមួយម្ចាស់ក្បាលដីឲ្យមកធ្វើការចុះ បញ្ជីដី និងបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ស្របតាមនិតិវិធីដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋនាពេលខាងមុខ។

ចំពោះការងារដែលនៅសេសសល់ ឯកឧត្តម បណ្ឌិត អភិបាល បានណែនាំឲ្យមន្ទីរជំនាញពន្លឿនដោះស្រាយ និងបានថ្លែងអំណរគុណ បងប្អូនប្រជាជនដែលបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញ។ ជាមួយគ្នា ឯកឧត្តម បានជម្រាបជូនបងប្អូនប្រជាជនអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕