ចៀន ឈឹងថៃគ្រុបត្រៀមបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះពីគល់​​​ស្ពានជ្រោយចង្វារដល់ផ្សាររាត្រី


ភ្នំពេញ​៖ ក្រុមហ៊ុន ចៀន ឈឹង ថៃគ្រុប ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន​មេ YUETAI Group ​​បាន​ចុះហត្ថលេ​ខា​លើកិ្ច​សន្យា​ស្តីពី ការជួលដីរបស់​កំពង់ផែ​ស្វ័យត​ភ្នំពេញ ពីគល់ស្ពាន​ជ្រោយចង្វារ​មកដល់ផ្សាររាត្រី ​ ដើម្បីអភិវឌ្ឍន៍​ ជាម​ជ្ឈម​ណ្ឌល​​ពាណិជ្ជកម្ម​ចំរុះ ដែលត្រៀមចំណាយថវិកាលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ប្រមាណ៥០លានដុល្លារ ។​ នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មាន​។

សេចក្តីប្រកាសបញ្ជាក់ថា គម្រោង​អភិឌ្ឍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​នេះ ​មានដូចជា​​៖« អគារ​បណ្តុំ​ការិយា​​ល័យ​ពាណិជ្ជកម្ម, មជ្ឈមណ្ឌល​សិល្បៈ, ទីធ្លា​សម្តែង​វប្បធម៌​សិល្បៈ, ទីធ្លា​សួន​បាញ់ទឹក, របាំ​លើទឹក និង​ផ្សា​រ​អ​ណ្តែត​ទឹក​ សួន​កំពង់ផែ​ ទីធ្លា​កម្សាន្ត និងសួន​ច្បារសាធារណៈ​ រួមនិងគម្រោងផ្សេងទៀត​»។