ឯកឧត្តម សុខ ឥសាន បានពន្យល់អំពី ឧបាយកលពិលពុល និងទ័លចក្រកចុង ក្រោយរបស់ទណ្ឌិត សម រង្ស៊ី


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញ ទំនាក់ទំនង Telegram នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានពន្យល់អំពី ឧបាយកលពិលពុល និងទ័លចក្រកចុង ក្រោយរបស់ទណ្ឌិត សម រង្ស៊ី ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “ដើម្បីបន្លំ និងបោកបញ្ឆោត អ្នកធ្លាប់គាំទ្រខ្លួនពីមុន កុំឲ្យទៅបោះឆ្នោតនោះ ទណ្ឌិត សម រង្សី បាននិយាយជាមួយ ឡុង រី ជាកូនជឹងរបស់ខ្លួន ឲ្យប្រើឧបាយកលព័ត៌មានផ្សព្វផ្សាយថា ទណ្ឌិត  សម រង្សីនឹងទៅ ភ្នំពេញនាថ្ងៃទី ២៨ – ២៩ ខែកក្កដានេះ ហេតុនេះសូមអ្នកគាឍំទ្រខ្លួនទៅរង់ចាំទទួលសម រង្សីខ្យល់ ដែលមិនហ៊ានអើត ក្បាលចូលកម្ពុជានោះ “។

ឯកឧត្តម បានបន្តទៀតថា “ទណ្ឌិត សម រង្សី បានណែនាំ ឡុង រីឲ្យបំផុសព៌តមានក្លែងក្លាយនេះ ដើម្បីរំខានប្រជាជនមួយចំនួន កុំឲ្យមានពេល វេលាទៅបោះឆ្នោត ដោយយកពេល មករង់ ចាំទទួលខ្លួនខ្យល់ទៅវិញ ។ ទណ្ឌិត សម រង្សី បានប្រាប់ឡុង រី ថាខ្លួនមិនឆោតល្ងង់ ចូលស្រុកខ្មែរដើម្បីជាប់គុកទេ តែការបំផុសព៌តមាននេះ គ្រាន់តែបញ្ឆោតប្រជាជន កម្ពុជា មួយចំនួន យកចំណេញមួយពេលបោះឆ្នោតតែប៉ុណ្ណោះ “។

នេះបានបង្ហាញពីឧបាយកលទ័លច្រក ចុងក្រោយរបស់ក្រុមឧទ្ទាម ក្រៅច្បាប់ ដឹកនាំដោយ ទណ្ឌិត សម រង្សី ដែលតែងតែធ្វើសកម្មភាព បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ៕