ឯកឧត្តម អ៊ុច បូររិទ្ធ បានប្រគល់ជូនឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ នូវជំនួយមនុស្សធម៌ដែលមានទឹកប្រាក់ ១០០,០០០ ដុល្លារផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


នៅព្រឹកថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងឲ្យឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នូវជំនួយមនុស្សធម៌ដែលមានទឹកប្រាក់ ១០០,០០០ ដុល្លារ(ដប់មឺនដុល្លារអាមេរិក) ផ្តល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការរលំបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។