មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងស្ទឹងត្រែង


បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងស្ទឹងត្រែង ។

សូមជម្រាបថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ។ គួររំលឹកផងដែរថា នៅយប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ក្រុងស្ទឹងត្រែង មានភ្លៀងធ្លាក់រហូតដល់ ១១២,៥ មម និងបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងក្រុង ។